Posted on Leave a comment

តើពាក្យ «ស្នាម» មានន័យដូចម្ដេច ?


ស្នាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្លាក ។
ឧទាហរណ៍៖ ស្នាមដំបៅ។

                       លំអានដែលគូស, ដែលឆ្លាក់ជាដើម ។
ឧទាហរណ៍៖ ស្នាមគំនូស, ស្នាមចម្លាក់ ។

                       ដាន ។
ឧទាហរណ៍៖ ស្នាមជើង ។

                      ស្នាមចិត្ត គំនូសចិត្ត ។ ព. ប្រ. មានស្នាម មានហេតុអាក្រក់ដែលធ្លាប់ប្រព្រឹត្តពីមុនរួចមកហើយ ។ បំបាត់ស្នាម ឬ រំលុបស្នាម បំបាត់, រំលុបឬកាយកប់លុបលាងហេតុអាក្រក់ ។ ល ។

                      ( ស. សនាម អ. ថ. សៈហ្ន៎ាម ) ទីវាលសម្រាប់លេងល្បែងប្រណាំង ។
ឧទាហរណ៍៖ ស្នាមប្រណាំងសេះ, ស្នាមប្រដាល់។

                     សមរភូមិ ឬ ទីតយុទ្ធ ។
ឧទាហរណ៍៖ ស្នាមចម្បាំង ( ម. ប្រ. ) ។ ធ្លាប់ចុះស្នាម ឬ ធ្លាប់ចូលស្នាម ធ្លាប់ប្រណាំងមកហើយ, ធ្លាប់ប្រយុទ្ធឬធ្លាប់លេងមកហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply