Posted on Leave a comment

តើពាក្យ «សម្មា​មគ្គ» មានន័យដូចម្ដេច ?


សម្មា​មគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​ត្រូវ, គន្លង​ឬ​លំអាន​ត្រូវ (ព. ផ្ទ. មិច្ឆា​មគ្គ) ។ តាម​ពុទ្ធ​សាសនា, សម្មា​មគ្គ (អដ្ឋង្គិក​មគ្គ) មាន ៨ យ៉ាង គឺ ១-សម្មា​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​ត្រូវ (ព. ផ្ទ. មិច្ឆា​ទិដ្ឋិ); ២-សម្មា​សង្កប្ប ឬ–សង្កប្បៈ សេចក្ដី​ត្រិះរិះ​ត្រូវ, តម្រិះ​ត្រូវ (ព. ផ្ទ. មិច្ឆា​សង្កប្បៈ); ៣-សម្មា​វាចា សម្ដី​ត្រូវ; ប្រើ​ជា​ សម្មា​ពាក្យ​ក៏​បាន (ព. ផ្ទ. មិច្ឆា​វាចា) ឬ–ពាក្យ); ៤-សម្មា​កម្មន្តៈ ការ​ងារ​ត្រូវ (ព. ផ្ទ. មិច្ឆា​កម្មន្តៈ); ៥-សម្មា​អាជីវៈ ការ​ចិញ្ចឹម​ជីវិត​ត្រូវ; ប្រើ​ជា សម្មា​អាជីវោ ឬ សម្មា​អាជីព, សម្មា​ជីព, សម្មា​ជីវៈ ក៏​បាន (ព. ផ្ទ. មិច្ឆា​អាជីវៈ ឬ មិច្ឆា​អាជីវោ, មិច្ឆា​អាជីព, មិច្ឆា​ជីព, មិច្ឆា​ជីវៈ); ៦-សម្មា​វាយាមៈ ព្យាយាម​ត្រូវ; ប្រើ​ជា សម្មា​ព្យាយាម ក៏​បាន (ព. ផ្ទ. មិច្ឆា​វាយាមៈ ឬ មិច្ឆា​ព្យាយាម); ៧-សម្មា​សតិ ស្មារតី​ត្រូវ, ការ​រឭក​ត្រូវ (ព. ផ្ទ. មិច្ឆា​សតិ); ៨-សម្មា​សមាធិ សមាធិ​ត្រូវ (ព. ផ្ទ. មិច្ឆា​សមាធិ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply