Posted on Leave a comment

តើពាក្យ «ស្នាប់» មានន័យដូចម្ដេច ?


ស្នាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រង ។
ឧទាហរណ៍៖ ស្នាប់ក; ស្នាប់ផ្សិត។

                     ប្រដាប់សម្រាប់ទ្រាប់, សម្រាប់រង, សម្រាប់ការពារ ។ ស្នាប់ដេរ ឬ ស្នាប់ម្រាមដៃ ទ្រនាប់សម្រាប់ស៊កម្រាមដៃដេរកុំឲ្យម្ជុលមុតដៃ ។ ស្នាប់ដៃ ប្រដាប់ពាក់ដៃជាទ្រនាប់សម្រាប់ដាល់កុំឲ្យប៉ះត្រូវម្រាមដៃ ។ ស្នាប់ព្រះជង្ឃ ( —ជង់; រ. ស. ) ខោជើងវែង ឬស្រោមជើង ។ ស្នាប់ព្រះសិរ ( រ. ស. ) ឈ្នួតព្រះសិរ ( ឈ្នួតក្បាល ) ។ ស្នាប់ព្រះឧរុ ( រ. ស.) ខោខ្លី, ខោស្នាប់ភ្លៅ ( ហៅក្លាយជា —ឧរូ ក៏មាន ) ។ ស្នាប់ភ្លៅ ខោជើងខ្លីចង្អៀតរឹតភ្លៅ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញៀតញឹកជុកជិត។
ឧទាហរណ៍៖ ព្រៃស្នាប់។

                    ប្រើជា ន. ក៏បាន: ស្នាប់ស្បូវ, ស្នាប់ត្រែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply