ស្ទើរ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនពេញ, មិនល្មម, មិនគ្រប់គ្រាន់; មិនទាន់ដល់កំណត់។
ឧទាហរណ៍៖ របស់ស្ទើរ; ទុំស្ទើរ។
កិ. វិ. ដែលមិនដាច់ស្រេច, នៅរារែក ។
ឧទាហរណ៍៖ ស្ទើរទៅស្ទើរនៅ, ស្ទើរថាស្ទើរទេ ។
ស្ទើរចិត្ត កិ. ឬ កិ. វិ. មិនល្មមដល់ចិត្ត, តិចនឹងចិត្ត ។ ស្ទើរដៃ កិ. ឬ កិ. វិ. មិនពេញដៃ, មិនអស់ពីដៃ ។ ស្ទើរតែ ឬ ស្ទើរនឹង និ. រកកល់តែឬរកកល់នឹង : ស្ទើរតែមិនបាន, ស្ទើរនឹងមិនកើត ។ ស្ទើរភ្លើង គុ. ឬ កិ. វិ. ដែលមិនដល់ភ្លើង
ឧទាហរណ៍៖ បាយស្ទើរភ្លើង; ដាំបាយស្ទើរភ្លើង ។
ព. ប្រ. ដែលមិនដល់កម្រិត, មិនពេញលេញ
ឧទាហរណ៍៖ ចំណេះស្ទើរភ្លើង; ប្រដៅស្ទើរភ្លើង, រៀនស្ទើរភ្លើង ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖