ស្ទាំងតូចស្លាបស្រួច
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ១៥.៥-១៨ ស.ម.។ មានបណ្តោយខ្លួនតូច ឆ្នូតពណ៌ខ្មៅកាត់តាមភ្នែក ថ្ងាស ចិញ្ចើម និងចំកស បំពង់ក និងគូថពណ៌ច្រេះ ក្រោមស្លាបមានអង្កន់ញឹក។ ទីជំរកៈ ព្រៃល្បោះ ទីវាល និងជាយព្រៃស្រោង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ ឧសភា ពងចំនួន៤ទៅ៥។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖