Posted on Leave a comment

តើពាក្យ «ស្ទាប» មានន័យដូចម្ដេច ?


ស្ទាប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាល់ចុះពាល់ឡើងឬពាល់ច្បូតស្រាលៗ, ចាប់ពាល់ឬរាវថ្នមៗ។
ឧទាហរណ៍៖ យកដៃស្ទាប, ដើរស្ទាបៗ។

                     ស្ទាបចិត្តមើល ( ព. ប្រ. ) ស្ទង់ចិត្តមើល ។ ស្ទាបស្ទង់ (ព. ប្រ.) ស្ទង់ល្បងមើលបន្តិចៗឲ្យដឹងសិន ។ ស្ទាបអង្អែល ស្ទាបអង្អែលចុះអង្អែលឡើងរឿយៗ ។ ព. ប្រ. ចាប់តោងអារម្មណ៍រឿយៗមិនលែង ។ ស្ទាបអាចម៍ត្រជាក់ ( ព. ប្រ. ) បង់គំនិត, បង់ប្រយោជន៍, ខូចការ អស់សង្ឃឹម ( ព. សា. ) ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់អាមសនៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply