ស្ទប
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់សណ្ឋានដូចជាស្រទប គឺដែលមានសំបកនៅក្នុងសាច់នាំឲ្យសាច់មិនជាប់គ្នា។
ឧទាហរណ៍៖ សាច់ឈើស្ទប។
👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អប។
ឧទាហរណ៍៖ អបស្ទប អបទប់ទល់ផ្សំជាមួយគ្នាដូចជាស្រទប : ប្រែករទេះបាក់, ត្រូវរកឈើមកអបស្ទបវា ប្រើបណ្ដោះអាសន្នសិនទៅ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖