Posted on Leave a comment

តើពាក្យ «ស្ទង់» មានន័យដូចម្ដេច ?


ស្ទង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់គ្រឿងវាស់ឬគ្រឿងពិសោធ គ្រឿងលៃឲ្យដឹងជម្រៅ, ឲ្យដឹងភាគខ្ពស់ទាប, ឲ្យដឹងទម្ងន់; លៃប្រមាណមើល។ លៃប្រមាណមើល ឬ ស្មានមើលឲ្យដឹង, ដង្វិនមើល។
ឧទាហរណ៍៖ ស្ទងទឹក, ស្ទង់ភាគផ្ទៃដី, ដាក់កែវស្ទង់ឲ្យដឹងខ្ពស់ទាប, ស្ទង់កម្ពស់ភ្នំ។

                      លៃប្រមាណមើល ឬ ស្មានមើលឲ្យដឹង, ដង្វិនមើល
ឧទាហរណ៍៖ ស្ទង់ចិត្ត, ស្ទង់ប្រាជ្ញា, ស្ទង់ចំណេះមើល ។ ស្ទាបស្ទង់ ( ម. ព. ស្ទាប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply