Posted on Leave a comment

តើពាក្យ «ស្ថិតិ» មានន័យដូចម្ដេច ?


ស្ថិតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ឋិតិ ) ការឋិតនៅ, ទីតាំង; ទីតាំងនៃចិត្ត, ការរស់នៅ, ជីវិត; សភាព; សេចក្ដីឋិតថេរ; ច្បាប់; សណ្ដាប់, ទំនៀម, ទម្លាប់; ចំនួនដែលកត់ត្រា, បញ្ជី ។ ស្ថិតិកាល ដូចគ្នានឹង ឋិតិកាល ។ ស្ថិតិភាព ដូចគ្នានឹង ឋិតិភាព ។ ស្ថិតិភេទ ការល្មើសច្បាប់ ។ ស្ថិតិលេខកៈ ( —ខៈកៈ) អ្នកសរសេរបញ្ជី, អ្នកចុះបញ្ជី ( បើស្ដ្រីជា សិ្ថតិលេខិកា ) ។ សិ្ថតិលេខា ការសរសេរបញ្ជី, ការចុះបញ្ជី ។ ស្ថិតិសមោធាន ( —សៈម៉ោ— ) ការភ្ជុំបញ្ជី ។ល។
វិទ្យាខាងការប្រមូលក្នុងកាលមានកំណត់នូវហេតុការណ៍ ព័ត៌មានផ្សេងៗ សម្រាប់យកទៅបូកបញ្ចូលគិតជាភាគរយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply