Posted on Leave a comment

តើពាក្យ «ស្ថាពរ» មានន័យដូចម្ដេច ?


ស្ថាពរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្ថាវរ; បា. ថាវរ ) មាំមួន, មាំទាំ; ខ្ជាប់ខ្ជួន; រឹងប៉ឹង; ឋិតថេរ, ដែលទុកជាបានការស្រេចឥតរើរុះ ។
ឧទាហរណ៍៖ របស់ស្ថាពរ ( ម. ព. ថាវរៈ ផង )។

ស្ថាពរកម្ម (—ពៈរៈក័ម ) ដូចគ្នានឹង ថាវរកម្ម ( ប្រើជា ស្ថាវរកម្ម ក៏បាន ) ។ ស្ថាពរព័ស្តុ ( —ពៈរៈព័ស ) ដូចគ្នានឹង ថាវរវត្ថុ ( ប្រើជា ស្ថាវរព័ស្តុ ក៏បាន ) ។ ល ។
ដែលទុកជាស្រេចឥតរើរុះ ដែលគេមិនត្រូវធ្វើថែមទៀត។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា មាំមួន, ជាប់រហូត។ ឧទា៖ សាលក្រមជាស្ថាពរ គឺសាលក្រមដែលកាត់សេចក្ដីជាស្រេចដាច់ខាត មិនត្រូវរុះរើទៀតទេ គឺថាគូក្ដីមិនអាចប្ដឹងឧទ្ធរណ៍ ប្ដឹងសាទុក្ខបានឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply