Posted on Leave a comment

តើពាក្យ «សម្មតិ» មានន័យដូចម្ដេច ?


សម្មតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សន្មតិ ) ។ សម្មតិទេព ( សំ. បា. សម្មតិ + ទេវ) ទេពតាដោយសន្មតិ គឺមនុស្សដែលគេសន្មតទុកដូចជាទេវតារបស់មនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ ) ។
ឧទាហរណ៍៖ បពិត្រព្រះសម្មតិទេព, សូមទ្រង់មានព្រះជន្មាយុយឺនយូរ ក្រៃលែងជាងរយវស្សា! ។

                សម្មតិទេពី ឬ –ទេវី ព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យ ។ សម្មតិវោហារ ពាក្យដែលសន្មតប្រើ, ពាក្យផ្សំប្រើ ។ សម្មតិសង្ឃ ភិក្ខុសង្ឃបុថុជ្ជនដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា ( ព. ពុ. ) ។ ព. ផ្ទ. អរិយសង្ឃ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply