ស្ថានប្រព័ន្ធ ឬប្រព័ន្ធអេកូឡូស៊ី
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បណ្ដុំមុខងារនៃប្រព័ន្ធមួយដែលរួមផ្សំឡើងដោយ ភាវៈមានជីវិត និងបរិស្ថានគ្មានជីវិតដែលនៅជុំវិញភាវៈមានជីវិតទាំងនេះ ព្រមទាំងអន្តរកម្មទៅវិញទៅមក (អន្តរកម្មរវាងភាវៈមានជីវិត និងបរិស្ថានគ្មានជីវិត និងអន្តរកម្មរវាងភាវៈមានជីវិតទាំងនោះ )។ ប្រព័ន្ធអេកូឡូស៊ីទាំងឡាយអាចរស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីផ្សេងទៀត ហើយមាត្រដ្ឋានវាអាចប្រែប្រួលចាប់ពីតូចបំផុតរហូតដល់ជីវមណ្ឌល ទាំងមូល ។ បច្ចុប្បន្ននេះ ប្រព័ន្ធអេកូឡូស៊ីភាគច្រើនអាចរួមផ្សំដោយមនុស្សដែលជាសារពាង្គកាយសំខាន់ ហើយទទួលរងឥទ្ធិពលពីសកម្មភាពមនុស្សនៅក្នុងប្រព័ន្ធអេកូឡូស៊ីនោះ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖