ស្ថវិរៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្ថវិរ; បា. ថេរ ) ចាស់, ថេរឬថេរៈ, អ្នកចាស់ជាងគេ, អ្នកមានវស្សាចាស់។
ឧទាហរណ៍៖ ស្ថវិរឧបគុប្តៈ ព្រះថេរៈឈ្មោះឧបគុប្តៈ ( ម. ព. ថេរ ផង )។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្ថវិរ; បា. ថេរ ) ចាស់, ថេរឬថេរៈ, អ្នកចាស់ជាងគេ, អ្នកមានវស្សាចាស់
ឧទាហរណ៍៖ ស្ថវិរឧបគុប្តៈ ព្រះថេរៈឈ្មោះឧបគុប្តៈ ( ម. ព. ថេរ ផង )។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ស្ថវិរ អ. ថ. ស្ថៈវិរៈ ដែរ, ដូចជា ស្ថវិរភាព ភាពជាស្ថវិរៈ ( ភាពជាថេរៈ ) ។ ស្ថវិរភូមិ ទីឬថ្នាក់ស្ថវិរៈ ( ច្រើនប្រើ ថេរ ឬ ថេរៈ ជាង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖