Posted on Leave a comment

តើពាក្យ «សម្ភោរ» មានន័យដូចម្ដេច ?


សម្ភោរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. តះពោន អ. ថ. តៈផូន ឬ តៈភោន ) ឈ្មោះគ្រឿងភ្លេងពិណពាទ្យមួយប្រភេទរាងមូលជ្រលម ខាងដើមធំជាងខាងចុង ដាសស្បែកទាំងពីរខាងមានចម្រៀកស្បែករឹតព័ទ្ធស្រោបតួ, ដាក់ផ្ដេកភ្ជាប់លើជើងទ្រពីក្រោម, កាលណារៀបនឹងទះលេងភ្លេង ត្រូវកិនបាយលាយផេះបិទចំកណ្ដាលស្បែកដាស ដើម្បីឲ្យលាន់សូរធំតូចក្រអួន, ប្រើទះនឹងបាតដៃទាំងពីរខាង ។
ឧទាហរណ៍៖ ស្គរធំជាគូទទួលចង្វាក់សម្ភោរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply