Posted on Leave a comment

តើពាក្យ «ស្តៅភ្នំ, ស្តៅអន្លក់» មានន័យដូចម្ដេច ?


ស្តៅភ្នំ, ស្តៅអន្លក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្តៅភ្នំជាដើមឈើកម្ពស់ពី ២០ ទៅ ៣០ម ច្រើនដុះលើភ្នំក្នុងប្រទេសខ្មែរ និងវៀតណាមខាងត្បូង។ ស្លឹក និងផ្លែខ្ចីអាចបរិភោគបាន ដូចស្តៅធម្មតាដែរ។ ឈើពណ៌ក្រហម មានក្លិនក្រអូប លក់បានតម្លៃណាស់។ គេប្រើឈើស្តៅភ្នំជំនួសច័ន្ទគ្រឹស្នាបានខ្លះៗ។ គ្រូថ្នាំ យកសំបកទៅស្ងោរ ដើម្បីឱ្យអ្នកមានជំងឺគ្រុនផឹក។ ពេទ្យសត្វស្ងោរសំបកឱ្យគោ ក្របីផឹក ដើម្បីឱ្យវាស៊ីស្មៅបានច្រើន ឆាប់ធាត់ធំ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply