ស្តៅ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្តៅជាដើមកម្ពស់ ២-៦ម ដុះក្នុងទីវាល ឬព្រៃស្រោងនៃអាស៊ីផ្នែកអាគ្នេយ៍ ។ ពេលខ្លះ គេដាំស្តៅសម្រាប់យកម្លប់។ នៅស្រុកខ្មែរស្មៅមាន ២ យ៉ាង ពូជ ” indica ” ស្លឹកឆែកធ្មេញរណា។ ឯពូជ ” integrifolia” ស្លឹកគ្មានឆែកដូចនេះទេ គ្រាន់តែមានភាពអង្កាញ់បន្តិចបន្តួច។ ពូជទាំងពីរ គេប្រើការបានដូចគ្នា។ ស្លឹក និងផ្កា ពួកយើងចូលចិត្តបរិភោគណាស់ គ្រាន់តែជ្រលក់ទឹកក្តៅជាមុន ដើម្បីធ្វើមិនោ្យល្វីងពេក។ ស្លឹកចាស់ៗ សម្រាប់ទុកជាថ្នាំ មានប្រសិទ្ធភាពដូច Quinine ដែរ។ ទឹកស្ងោរសំបកអាចព្យាបាលដំបៅ ឬធ្វើឱ្យបាត់ខ្ទុះ និងឱ្យជាឆាប់ៗ។ ឆ្នាំ១៩៩៤ គ្រាប់ហាលស្ងួត ឥណ្ឌាគេយកផ្សំថ្នាំ ធ្វើក្រែមការពារមិនឱ្យមានកូន លាបខាងក្រៅសម្រាប់បុរស បើខាងក្នុងសម្រាប់ស្រ្តី មុនការលេស។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖