Posted on Leave a comment

តើពាក្យ «ស្តេចកូលីត» មានន័យដូចម្ដេច ?


ស្តេចកូលីត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង បណ្តោយខ្លួន ៧០-៨០ ស.ម.។ ឈ្មោលៈ ស្បែកមុខក្រហម មានរោមកំប៉ោយតូចមួយ ដងខ្លួនពណ៌ប្រផេះ ដែលមានអង្កន់ខ្មៅស នៅតាមចំហៀងខ្លួន និងលើស្លាប ចុងខ្នងមានប៉ាតពណ៌លឿង និងពណ៌ក្រហមជាំ កន្ទុយវែងពណ៌បៃតងជាំរលោង។ ញីៈ មានរោមតំរៀបជាស្រកានៅពោះ កន្ទុយ ចំហៀងទ្រូង ដងខ្លួនទាំងមូលពណ៌ឈាមជ្រូក ក្បាលប្រផេះ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង តាមជាយព្រៃចំណុះព្រៃក្មេង។ ជីវសាស្រ្តៈ រស់នៅ និងរកចំណីលើដី ក្នុងស្ថានភាពលាក់ខ្លួនស្ងៀមស្ងាត់។ របាយៈ វត្តមានពេញមួយឆ្នាំ មានដំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ មិថុនា ពងចំនួន៤-៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply