ស្តុតិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ថុតិ ) សេចក្តីសរសើរ, សេចក្តីស្ងើច។ ស្តុតិកថា ពាក្យពោលសរសើរ, សម្ងើច ។ ស្តុតិបាឋកៈ (—ប៉ាឋៈ—) អ្នកសូត្រពាក្យសរសើរ, អ្នកពោលពាក្យសរសើរគុណ; អ្នកកត់កំណត់ហេតុសរសើរ ( បើស្ត្រីជា ស្តុតិបាឋិកា ) ។ ស្តុតិវាទិន អ្នកឧស្សាហ៍ពោលសរសើរគេ, អ្នកឧស្សាហ៍ស្ងើចគេ, អ្នកហៃស្ងើចគេ ( បើស្ត្រីជា ស្តុតិវាទិនី )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖