ស្តាំនិយម
មានន័យថា និន្នាការ ឬមនោគមវិជ្ជានយោបាយដែលនិយមការរក្សាទុក ឬអភិរក្ស ការបែងចែកអំណាច និងទ្រព្យសម្បត្តិ តាមរយៈប្រព័ន្ធដែលមានស្រាប់ ឬការបែរទៅរកការគ្រប់គ្រងតាមបែបប្រពៃណី។ គេអាចកំណត់ថា ស្តាំនិយមបាន តាមរយៈការដឹកនាំសង្គម ការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និងនយោបាយ តាមបែបខាងលើ។
ឧទាហរណ៍៖ ក្នុងអំឡុងសតវត្សរ៍ទី១៩ ការបែងចែកនិន្នាការឆ្វេងនិយម និងស្តាំនិយម គឺសំដៅលើការបែងចែករវាងអ្នកគាំទ្ររបបសាធារណរដ្ឋនិយម និងអ្នកគាំទ្ររបបរាជានិយម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖