ស្តង់ដារ
👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, ហិរញ្ញវត្ថុសាធារណៈ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ខ្នាតគំរូមួយ ដែលត្រូវបានកំណត់ដោយច្បាប់នេះ ដើម្បីកំណត់គុណភាពពូជដំណាំ។ ២. ឯកសារដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងគ្នា និងបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ចដែលមានលក្ខណៈជាក្បួន ជាគោលការណ៍ណែនាំ ឬជាចរិតលក្ខណៈសម្រាប់សកម្មភាព ឬលទ្ធផលដើម្បីទុកសម្រាប់ប្រើប្រាស់ជារួមនិងជាបន្តបន្ទាប់ សំដៅធានាសម្រេចឱ្យបានដល់ចំណុចប្រសើរបំផុតនៃបរិបទមួយ។ ៣. ឯកសារដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងគ្នា និងបានទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ហើយឯកសារនោះផ្ដល់នូវក្បួន គោលការណ៍ណែនាំ ឬចរិតលក្ខណៈសម្រាប់សកម្មភាព ឬលទ្ធផលរបស់វាទុកសម្រាប់ប្រើប្រាស់ជារួមនិងប្រើប្រាស់ឡើងវិញ ដើម្បីធានាឱ្យបានដល់ចំណុចប្រសើរបំផុត នៃបរិបទមួយ។ ៤. លក្ខណៈវិនិច្ឆ័យសម្រាប់វាស់វែង និងវាយតម្លៃប្រតិបត្តិការរបស់មុខងារសវនកម្មផ្ទៃក្នុង និងជាមូលដ្ឋានសម្រាប់អនុវត្តមុខងារនេះតាមលក្ខណៈវិជ្ជាជីវៈពិតប្រាកដ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖