Posted on Leave a comment

តើពាក្យ «ស្តង់» មានន័យដូចម្ដេច ?


ស្តង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកំពស់ ១០-៣០ម ដុះក្នុងព្រៃល្បោះ ឬ មាត់ព្រៃធំនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៌។ ក្នុងប្រទេសខ្មែរ ដើមស្តង់ច្រើដុះក្នុងខត្តសៀមរាប ជាពិសេសក្នុងប្រាសាទអង្គរវត្ត ដើមស្តង់ខ្លះ មានឬសចន្ទយ់ាងធំៗ មានទំហំរហូតពីរ បីម៉ែត្រ។ ឈើស្តោត ស្រាល អាចប្រើធ្វើជាឈើគូស ក្បួនឈើជំនួស ឫស្សី។ ឫសចន្ទល់អាចធ្វើរទេះដឹកស្រូវតាមព្រៃរនាម។ គ្រូថ្នាំបុរាណស្ងោរ ឬ ឆុងដើមស្តង់តូចៗ មានស្លឹកពីរ-បី ធ្វើថ្នាំរម្ងាប់រោគប្រកាច់។ សំបក គេផ្សំធ្វើថ្នាំព្យាបាលជម្ងឺថ្លើម និង សន្លាក់ឆ្អឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply