Posted on Leave a comment

តើពាក្យ «ស្ដៅ» មានន័យដូចម្ដេច ?


ស្តៅ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់ចំណងចងអបទប់ដៅៗបណ្ដើរសិនដើម្បីឲ្យងាយក្ដាប់កណ្ដាប់មាត់សម្រេចការ។
ឧទាហរណ៍៖ ស្ដៅល្អី។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានរសល្វីង ស្លឹកខ្ចីប្រើជាអន្លក់ឬញាំបរិភោគបាន, ប្រើជាថ្នាំរម្ងាប់គ្រុនក្ដៅក៏បាន។
ឧទាហរណ៍៖ អន្លក់ស្ដៅ, ញាំស្ដៅ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) និយាយឬធ្វើម្ដងដំបូងឲ្យជាតម្រាយឬលំអានលមើលសិន។
ឧទាហរណ៍៖ និយាយស្ដៅមើលសិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply