Posted on Leave a comment

តើពាក្យ «ស្ដោះ» មានន័យដូចម្ដេច ?


ស្ដោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញទឹកមាត់ចោល។
ឧទាហរណ៍៖ ស្ដោះដាក់ ស្ដោះលើឬស្ដោះក្នុង។ ស្ដោះផ្លុំ សូត្រសែកមន្តអាគម ហើយប្រឹងបិទទប់បបូរមាត់ បញ្ចេញទឹកមាត់ឲ្យចេញល្អិតដូចជាផ្សែងហើយផ្លុំផង( ស្ដោះផ្លុំជំងឺ ) ។ ស្ដោះព្រួស បញ្ចេញទឹកមាត់ព្រួសផែតៗ ( ស្ដោះជំងឺ ) ។ បញ្ចេញទឹកមាត់ព្រួសភូសៗ ( ព្រួសរំអិលឬស្លេស្ម៍ជាដើម )។ល។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់នុដ្ឋហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply