ស្ដេចត្រាញ់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចៅហ្វាយស្រុកស័ក្ដិ១០ ហ៊ូពាន់ ( ហៅថា ១០ ហ៊ូពាន់ក្នុង ) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយ ជាមេទ័ពធំ ហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ១- ស្រុកកំពង់ស្វាយ មានងារជា អ្នកឲកញ៉ាតេជោបុរារាជ . . .; ២- ស្រុកពោធិ៍សាត់មានងារជា អ្នកឲកញ៉ាសួគ៌ាលោក . . . ; ៣- ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយ មានងារជា អ្នកឲកញ៉ាពិស្ណុលោក . . . ; ៤- ស្រុកត្បូងឃ្មុំ មានងារជា អ្នកឲកញ៉ាអជ៌ុន ( ហៅក្លាយជា អរជូន ) . . . ; ៥- ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយនិងខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឲកញ៉ាធម្មាតេជោ . . . ។ កាលបើប្រទេសមានសង្គ្រាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖