ស្ដើង
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានកម្រាស់តិច, តិចកម្រាស់។
ឧទាហរណ៍៖ សំពត់ស្ដើង, ក្ដារស្ដើង ។ ព. ផ្ទ. ក្រាស់។
ម្ហូបស្ដើង ម្ហូបតិច ។ ស្ដើងស្ដួច ( ម. ព. ស្ដួច ) ។ ស្ដើងហៀ ស្ដើងណាស់, ស្ដើងពេក, ស្ដើងប៉ើងរ៉ើង ។ ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖