Posted on Leave a comment

តើពាក្យ «ស្ដាយ» មានន័យដូចម្ដេច ?


ស្ដាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកអាល័យ, នឹកឃើញហើយមិនអស់ចិត្ត មិនអស់អាល័យ, ជំពាក់ដោយអាល័យ ។
ឧទាហរណ៍៖ ស្ដាយទ្រព្យ; ខ្ញុំស្ដាយណាស់ដោយមិនបានទៅ . . .។

                      ស្ដាយក្រោយ នឹកឃើញហើយស្ដាយជាខាងក្រោយ, កើតក្ដៅក្រហាយចិត្តជាខាងក្រោយ ។ ស្ដាយគំនិត នឹកតូចចិត្ត ព្រោះធ្លោយហួសទៅហើយ ។ ស្ដាយស្រណោះ នឹកអាឡោះអាល័យ ស្រណោះដល់ . . . ។ល។ ( បើគ្រាន់តែស្ដាយ ឥតមានការយំសោកផងទេ កុំប្រើពាក្យថា សោកស្ដាយ ត្រូវប្រើត្រឹមតែ ស្ដាយ, នឹកស្ដាយ, គួរស្ដាយ, គួរឲ្យស្ដាយ ប៉ុណ្ណេះបានហើយ : ខ្ញុំនឹកស្ដាយណាស់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply