Posted on Leave a comment

តើពាក្យ «ស្ងោរ» មានន័យដូចម្ដេច ?


ស្ងោរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រម្ងាស់អ្វីៗក្នុងទឹកពុះ ឲ្យឆ្អិន, ឲ្យរលួយ, ឲ្យចេញរសជាតិជាដើម។
ឧទាហរណ៍៖ ស្ងោរត្រី, ស្ងោរដំឡូង, ស្ងោរសំពត់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ងោររួចហើយ, ដែលឆ្អិនឬរលួយព្រោះស្ងោរ។
ឧទាហរណ៍៖ ត្រីស្ងោរ, មាន់ស្ងោរ, ពោតស្ងោរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply