ស្ងាប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើកមាត់ធំដកដង្ហើមវែងមានសូរសព្ទផង ដោយមិនមានបំណងសោះ កើតមានព្រោះងុយដេក, ព្រោះដេកមិនស្កប់ ឬ ព្រោះអស់កម្លាំង។
ឧទាហរណ៍៖ ស្ងាបហួម ស្ងាបឮសូរហួម។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្លាព្រៃ ដើមតូចសាច់រឹងជាងស្លាស្រុក ច្រើនដុះបែកចេញជាកូនរមពីគល់ ផ្លែតូចៗប្រើការបាន តែមិនសូវចត់។
ឧទាហរណ៍៖ ស្លាស្ងាបងាយដាំជាងស្លាស្រុក ទោះខែប្រាំងដីស្ងួតក៏មិនងាប់ ( អ្នកស្រុកខ្លះហៅ ស្លាស្នាប )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖