Posted on Leave a comment

តើពាក្យ «ស្ងប់» មានន័យដូចម្ដេច ?


ស្ងប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រម្ងាប់; ស្ងៀម; ឥតកម្រើក, មិនរំជួល, មិនជ្រួលច្រាល់; ឈប់, លើកលែង
ឧទាហរណ៍៖ ខ្យល់ស្ងប់ ឬ ស្ងប់ខ្យល់ ឥតមានខ្យល់បក់។

                  ចិត្តស្ងប់ ឬ ស្ងប់ចិត្ត ចិត្តរម្ងាប់ចាកសេចក្តីជ្រួលច្រាល់, ចិត្តនឹងធឹង ។ ស្ងប់រម្ងាប់ ស្ងៀមស្ងប់ ។
ឧទាហរណ៍៖ ចិត្តស្ងប់រម្ងាប់។

                  ស្ងប់សង្គ្រាម ឬ ស្ងប់សឹក ឈប់ច្បាំង, លើកលែងច្បាំង។ ស្ងប់ស្ងាត់ ស្ងាត់មិនមានសូរសព្ទ; ស្ងាត់បាត់ ។ ស្ងប់ស្ងួត ឬស្ងួតស្ងប់ សញ្ជប់សញ្ជឹង, ទ្រមឹងទ្រមើយ, ក្រៀមក្រំ ។ ស្ងប់ស្ងៀម ឬ ស្ងៀមស្ងប់ ស្រគត់ស្រគំ, នឹងធឹង, រៀបរយ, មិនសូវស្ដីនិយាយ ។ សមុទ្រស្ងប់ សមុទ្រឥតរលក ។ ស្រុកស្ងប់ ស្រុកសុខសប្បាយ, ប្រកបដោយសន្តិសុខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply