ស្ករ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុមានរសផ្អែមកើតអំពីទឹកអំពៅ, ទឹកត្នោតជាដើម ដែលរំងាស់ឲ្យបានសាច់ ( បា. សក្ខរា; សំ. ឝក៌រា ហៅចំពោះតែ ស្ករក្រាម ) ។ ស្ករក្រាម ស្ករអំពៅមានសាច់រឹងជាដុំៗ សណ្ឋានក្រួស ។ ស្ករដូង ស្ករកើតពីទឹកផ្កាដូង ( មិនសូវមាន ) ។ ស្ករត្នោត ស្ករកើតអំពីផ្កាត្នោត ( ជារបរធំមួយរបស់ខ្មែរ ) ។ ស្ករទន្សែ ស្ករកើតពីទឹកផ្កាទន្សែ ( ក្នុងកម្ពុជរដ្ឋមិនដែលធ្វើ ) ។ ស្ករផែន ស្ករដែលចាក់ជាផែន ( កាលបើដាក់តម្រួតៗគ្នា ស្រាក់នឹងស្លឹកត្នោត ហៅ ស្ករស្រាក់ ) ។ ស្ករ-ស ស្ករអំពៅមានសាច់ស ។ ស្ករអំពៅ ស្ករបន្ទះដែលកើតពីទឹកអំពៅ ។ ល ។ ព. ទ. បុ. ស្ករជិតស្រមោច ស្ត្រីជិតបុរស ( ច្រើនតែប៉ះនាយប៉ះអាយ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖