ស្កប់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្អែត, គ្រប់គ្រាន់, អស់ចិត្ត, ពេញចំណង់; អស់ងងុយ, អស់ល្បក់ ។
ឧទាហរណ៍៖ ស្កប់ចិត្ត, ដេកស្កប់។
ស្កប់ស្កល់ ឆ្អែតឆ្អន់, ឆ្អែតពេញចំណង់។ ព. ទ. បុ. ទន្លេដប់មិនស្កប់សមុទ្រមួយ ទោះបីបានមានប៉ុន្មានក៏នៅតែមិនស្កប់ចិត្ត ( ព្រោះបំណងប្រាថ្នាចេះតែខ្វះកន្លះជានិច្ច ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖