ស្កន្ទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) សេចក្តីវិនាស, ការរំលាងបង់; ឈ្មោះបុត្ររបស់សិវៈ; ឈ្មោះបិសាចពួកមួយជាអ្នកបណ្ដាលឲ្យកើតជំងឺ, ឲ្យកើតចម្បាំង, ឲ្យកើតជាពួកចោរ ( តាមលទ្ធិព្រាហ្មណ៍ ); ជំងឺដែលបិសាចពួកមួយបណ្ដាលឲ្យកើត; . . . ។ ខ្មែរហៅជំងឺដែលចាប់កូនក្មេងតូចៗ បណ្ដាលឲ្យមានអាការឈឺប្លែកៗ មានតឹងដើមទ្រូងផ្អើះៗ ក្ដាប់ដៃក្ដាប់ជើងជាដើម ។
ឧទាហរណ៍៖ ស្កន្ទចាប់, ស្កន្ទជាន់, ជំងឺស្កន្ទ។
ស្កន្ទគ្រាះ ( ស្កន់-ទៈ—; សំ. ស្កន្ទគ្រហ ) ដំណើរចាប់ជំងឺដែលបណ្ដាលពីបិសាចស្កន្ទ, ជំងឺស្កន្ទចាប់, ស្កន្ទជាន់ ។ ស្កន្ទមារ ( ស្កន់-មា ) មារចូលជ្រែក, មារជ្រែក: ត្រូវស្កន្ទមារ ។ ស្កន្ទរោគ ( ស្កន់-ទៈ— ) ជំងឺស្កន្ទ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖