ស្កក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) នៅផ្អាកមិនហើយ, សំកកនៅ, ខកខាន ព្រោះមានឧបស័គ្គណាមួយរារាំង។
ឧទាហរណ៍៖ ស្កកការ, ស្កកដំណើរ ឬ ការស្កក, ដំណើរស្កក។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនដាក់គ្រាប់, ដែលឥតគ្រាប់ព្រោះស្ងួតដី ។
ឧទាហរណ៍៖ ស្រូវស្កក, ពោតស្កក។
ស្កកស្គឺ ស្កកនិងស្គឺ ។
ឧទាហរណ៍៖ ស្រូវខ្ញុំស្កកខ្លះស្គឺខ្លះ ( ម. ព. ស្គាំង និង ស្គឺ ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖