ស៊ែម
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់នែបថែម, សៀតថែម; ដាក់ថែមលើ, ដាក់បន្តុបពីលើ, កែមថែម។
ឧទាហរណ៍៖ ស៊ែមជាពីរជាន់, ដាក់ស៊ែមឲ្យស្មើ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរចម្រុះគ្នា; សចម្រុះខ្មៅ។
ឧទាហរណ៍៖ សេះសម្បុរស៊ែម ( ច្រើនហៅសេះដែលមានរោម-សនិងខ្មៅលាយចម្រុះគ្នា )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖