ស៊ីញេ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុះហត្ថលេខា គឺសរសេរឈ្មោះខ្លួនដោយដៃខ្លួនឯង តាមចំណាំដែលធ្លាប់តែសរសេររៀងមកយ៉ាងណាក៏ឲ្យនៅជាយ៉ាងនោះ( បារ. Signer )។
ឧទាហរណ៍៖ គាត់មិនព្រមស៊ីញេ . . . ( សព្វថ្ងៃនេះប្រើពាក្យថា ចុះហត្ថលេខាតាមសម័យនិយម )។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហត្ថលេខា គឺឈ្មោះរបស់ខ្លួនដែលខ្លួនបានសរសេររួចហើយ ដោយដៃខ្លួនឯងតាមចំណាំរៀងមក ( បារ. Signature ស៊ីញ៉ាតួរ ); សព្វថ្ងៃនេះប្រើពាក្យហត្ថលេខា តាមសម័យនិយមរបស់ប្រទេសកម្ពុជាឯករាជ្យ អព្យាក្រឹតទៅហើយ; រ. ស. ជា ព្រះហស្ដលេខា; ទ្រង់ឡាយព្រះហស្ដលេខា ។ ល ។ ( គួរកុំច្រឡំ ហស្ដ ជា ហស្ថ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖