សំឡេង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សទ្ទជាតិដែលមកប៉ះសោតប្បសាទឲ្យឮ, សូរសព្ទឬសម្ដីដែលលាន់ឮ។
ឧទាហរណ៍៖ សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។ សំឡេងក្រអៅ ឬ —ក្រឳ សំឡេងលាន់ឮវ៉ៅគ្រលួច ។ សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។ សំឡេងស្អា សំឡេងគគ្រាតមិនស្អាត។ល។
សូរស័ព្ទដែលចេញពីសួតមកតាមប្រហោងមាត់ កាបញ្ចេញដោយសន្លឹកឆ្នោត។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុរសៀង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖