Posted on Leave a comment

តើពាក្យ «សំស្ក្រឹត» មានន័យដូចម្ដេច ?


សំស្ក្រឹត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. សំស្ក្ឫត “ពាក្យសម្រិតសម្រាំង, ភាសាសម្រាំង”, ឫ > រឹ; បា. សក្កដ ) ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះ សំស្ក្រឹតក្លាយជាមតភាសា ( ភាសាស្លាប់ ) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ ( ប្រើខ្លះបន្តិចបន្តួច ), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះ ដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់។
ឧទាហរណ៍៖ ភាសាសំស្ក្រឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសា របៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្ក្រឹតស្ទើរតែទាំងអស់ ( ខ្មែរសម័យពីដើមសរសេរជា សង្សក្រឹត ក៏មាន តែសម័យឥឡូវមិនប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply