Posted on Leave a comment

តើពាក្យ «សម្ភវេសី» មានន័យដូចម្ដេច ?


សម្ភវេសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សម្ភវ “ការកើត, កំណើត” + ឯសី “អ្នកស្វែងរក, អ្នករក” ) អ្នករកដំណើរកើត គឺសត្វដែលនៅក្នុងគ័ភ៌ឬនៅក្នុងស្រោមស៊ុត បម្រុងនឹងសម្រាលឬញាស់តាមកាលកំណត់ ( ចំពោះ ជលម្ពុជៈ និង អណ្ឌជៈ ); សត្វដែលផ្ដើមចាប់កំណើតក្នុងខណៈចិត្តទី ១ ឬដែលផ្ដើមចាប់កំណើតឡើងដោយឥរិយាបថណា នៅមិនទាន់ផ្លាស់ឥរិយាបថនោះ (ចំពោះ សំសេទជៈ និង ឧបបាតិកៈ); សត្វដែលកំពុងស្វែងរកទីកើតតៗទៅទៀត ( និយាយដោយរួបរួម ); បើស្ត្រីជា សម្ភវេសិនី (តែមិនសូវប្រើ); ព. កា. សូមផ្សាយមេត្តាឆ្ពោះពួកសត្វ នៅក្នុងវាលវដ្ដភពទាំងបី ទោះសត្វពួកសម្ភវេសី ឲ្យមានសេចក្ដីសុខក្សេមក្សាន្ដ ។ ព. ផ្ទ. ភូត “សត្វដែលកើតស្រេចហើយ” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply