Posted on Leave a comment

តើពាក្យ «សម្ភព» មានន័យដូចម្ដេច ?


សម្ភព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាមសព្ទ ( សំ. បា. សម្ភវ ) ការកើតព្រម, ការកើតដោយល្អ, ការកើតដោយស្រួល; ការរួបរួមគ្នា ( ច្រើនប្រើចំពោះតែអរូបនាមឬអរូបធម៌ )
ឧទាហរណ៍៖ បដិច្ចសមុប្បាទធម៌ទាំង ១២ មានសម្ភពតៗគ្នាពីមួយទៅមួយ ។ ខ្មែរប្រើពាក្យសម្ភពនេះជា កិ. ” កើត, សម្រាល, ឆ្លងទន្លេ ” ប្រើចំពោះតែព្រះរាជបុត្រឬព្រះរាជធីតា ដែលមានព្រះបិតាជាក្សត្រិយ៍ទ្រង់រាជ្យ ព្រះមាតាជារាស្ត្រ ពុំមែនព្រះអគ្គមហេសី : …ទ្រង់សម្ភពនៅថ្ងៃ … ខែ … ឆ្នាំ … ព. ស. … នៅទី …. ។ បើព្រះមាតាជាក្សត្រិយានីឬជារាស្ត្រ ប៉ុន្តែមានឋានៈជាព្រះអគ្គមហេសីឬជាព្រះមហេសី ត្រូវប្រើពាក្យថា ” ប្រសូត ” : … ទ្រង់ប្រសូតនៅថ្ងៃ … ខែ … ឆ្នាំ … ព. ស. … នៅទី … ។ ប្រើដោយសន្មតិ, ឯពាក្យសំស្រ្កឹតនិងបាលី ចំពោះអរូបនាម ច្រើនតែប្រើពាក្យសម្ភវៈ (សម្ភព), សម្រាប់មនុស្សនិងសត្វ ច្រើនតែប្រើពាក្យ ប្រសូត, ប្រសូតិ, បសូត, បសូតិ និង វិជាយនៈ; វិជាត, វិជាតិ សព្ទទាំងអស់នេះសុទ្ធតែប្រែថា ” កើត, ប្រសូត, សម្រាល, ឆ្លងទន្លេ ” ដូចគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply