សំយោគ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រកប; ការផ្សំ; ការរួបរួម; ការទាក់ទងជាមួយ; ការនៅរួមគ្នា; ការពាក់ព័ន្ធ; សមាគមដ៏ស្និទ្ធជិត ។ ព. វ. អក្សរតម្រួតគ្នា, ដូចជា ក្ក, ក្ខ, គ្គ, គ្ឃ; ច្ច, ច្ឆ, ជ្ជ, ជ្ឈ, ញ្ញ ជាដើម ( ហៅ អក្សរសំយោគ ) ។ សំយោគវិធាន, —ពិធាន ឬ —វិធី ( ស័ង-យោគៈ— ) បែបតម្រួតអក្សរ ។ សូត្រសំយោគ សូត្រសង្កត់អក្សរតួដើមដែលមានអក្សរតម្រួតនៅខាងចុងឲ្យធ្ងន់, ដូចជា តស្ស ( ត័ស-សៈ )។
ការរួបរួម ការផ្តុំធាតុផ្សេងៗឱ្យរលាយចូលគ្នា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖