Posted on Leave a comment

តើពាក្យ «សំព័រ» មានន័យដូចម្ដេច ?


សំព័រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ សំបកក្រាស់ មានរសចត់ មានជ័រស, ផ្លែខ្ចីប្រើជាម្ជូរស្លឬជ្រក់បាន, ផ្លែទុំមានរសជូរអែម បរិភោគបាន។
ឧទាហរណ៍៖ សំព័រជាឈើមានសញ្ជាតិក្នុងព្រៃ តែមានប្រយោជន៍ គួរដាំខ្លះក្នុងស្រុក។

                     ដើមសំព័រកម្ពស់ ៦-១៥ម ដុះលើដីវាលនៃស្រុកខ្មែរ លាវ និងវៀតណាម។ សំបកសំព័រ អាចយកមកស៊ីម្លូជំនួសស្លាបាន។ ឈើសំព័រជាឈើ ” លេខ១ ” មានតម្លៃណាស់ ធ្វើតុ ទូ ឬសង់ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply