Posted on Leave a comment

តើពាក្យ «សំពះ» មានន័យដូចម្ដេច ?


សំពះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកដៃទាំងពីរផ្គុំម្រាមទាំង១០ ឆ្ពោះត្រង់ទៅរកបុគ្គល, ទៅរកទីឬវត្ថុដែលគួរគោរព ។ សំពះការ ក្រាបសំពះតាមបែបបទក្នុងវេលាដែលខ្លួនធ្វើអាពាហ៍ពិពាហ៍ ។ សំពះគ្រូ សំពះគោរពចំពោះគ្រូឬចំពោះគុណគ្រូដែលបានបង្រៀនមន្តវិជ្ជាការឬសិល្បៈផ្សេងៗ ។ សំពះងារ ឬ ថ្វាយបង្គំងារ ក្រាបថ្វាយបង្គំតាមបែបបទចំពោះព្រះករុណាជាម្ចាស់ជីវិត ទទួលឋានន្តរដែលទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំង ។ សំពះពេលា សំពះព្រះអាទិត្យទទួលពេលាមានឫក្សដែលហោរកំណត់ឲ្យក្នុងពិធីអាពាហ៍ពិពាហ៍ ។ សំពះលា សំពះពោលពាក្យលាគ្នា ។ សំពះសួរ សំពះបុគ្គលដែលគួរគោរពបញ្ចេញវាចាសួរសុខទុក្ខផង ។ សំពះសុំទោស សំពះអង្វរសុំឲ្យគេអត់ទោសឲ្យ ។ សំពះសំពិន ( ម. ព. សំពិន ) ។ សំពះអ្នកតា សំពះចំពោះរូបអ្នកតាដែលសន្មតថា ស័ក្តិសិទ្ធិសុំឲ្យជួយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply