Posted on Leave a comment

តើពាក្យ «សំបុកមាន់, រាំងសមុទ្រ» មានន័យដូចម្ដេច ?


សំបុកមាន់, រាំងសមុទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងមានកម្ពស់ ៥-១៥ ម ដុះក្នុងព្រៃមាត់សមុទ្រនៃអាស៊ីក្តៅ។ គេយកស្លឹកធ្វើសំបុកមាន់។ ដើមសម្រាប់សង់ផ្ទះ។
រុក្ខជាតិនេះមានកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃមាត់សមុទ្រ ឬលើទួលដែលមានជាតិកំបោរជិតសមុទ្រ។ ដើមនេះមានដុះក្នុងស្រុកក្តៅសកលលោក។ ស្លឹកខ្ចីៗអាចបរិភោគធ្វើអន្លក់។ ឈើរាំងមិនសូវជាប់ល្អទេ តែគេប្រើធ្វើរោងបណ្តោះអាសន្នបាន។ ស្លឹក សំបក និងផ្លែ សម្រាប់ធ្វើឱសថព្យាបាលឈឺក្បាល និងបណ្តេញសប្តិអាក្រក់ផង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply