Posted on Leave a comment

តើពាក្យ «សំណឹក» មានន័យដូចម្ដេច ?


សំណឹក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកឃើញទោសរបស់ខ្លួន, រឭកឃើញកំហុសខ្លួន
ឧទាហរណ៍៖ សំណឹកទោសខ្លួន ( បុ. សរ. សំនឹក អ. ថ. —ណឹក )។

                     ប្រើជា ន. ក៏បាន ។
ឧទាហរណ៍៖ មនុស្សខ្វះសំណឹក។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងដែលសឹក ដែលរិល, ស្នាមដែលសឹក។
ឧទាហរណ៍៖ សំណឹកថាស, សំណឹកសំពត់។

👉ថ្នាក់ពាក្យជា  និបាតសព្ទ

មានន័យថា បំណាច់; បើបានជា។
ឧទាហរណ៍៖ សំណឹកប្រាស បំណាច់នឹងប្រាស, បើបានជាប្រាស : សំណឹកនឹងប្រាសគួរផ្ដែផ្ដាំ ឲ្យប្អូនបានចាំពាក្យមួយម៉ាត់ នេះស្រាប់តែឃ្លាតចេញទៅបាត់ ស្ងាត់ឈឹងឥតលេចដំណឹងសោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply