Posted on Leave a comment

តើពាក្យ «សំណាប» មានន័យដូចម្ដេច ?


សំណាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូវដែលដុះក្នុងថ្នាលដោយសាប, លុះដល់កាលកំណត់ត្រូវដកយកទៅស្ទូង
ឧទាហរណ៍៖ ដកសំណាប។

                    ព. ទ. បុ. ថា : សំណាបយោងដី ស្រីយោងប្រុស អត្ថន័យថា សំណាបល្អ តែងតែយោងដីស្រែឲ្យមានសន្ទូងលូតលាស់ល្អ, បើសំណាបអន់ ទោះបីស្រែមានជី សន្ទូងក៏តែងតែអន់; ប្រុសដែលមានប្រពន្ធត្រឹមត្រូវ ទោះបីក្រីក្រក៏ទ័លក្រល្អមើល, បើប្រពន្ធអន់ ទោះបីប្ដីប៉ិនរកទ្រព្យធនយ៉ាងណា ក៏ពុំអាចឡើងកាន់ឋានៈជាអ្នកគ្រាន់បើបានឡើយ ។
ដើមស្រូវដែលដុះក្នុងថ្នាលហើយ លុះដល់ពេលធំល្មម គេដកយកទៅស្ទូងនៅទីដីដទៃ ដែលភ្ជួររាស់រួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply