សំណាញ់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ ត្បាញដោយខ្សែអំបោះប្រទាក់ជាក្រឡាតូចៗ, ប៉ែកខាងក្រោមរីកញែកធំមានដុំសំណតូចៗ ដោតភ្ជាប់ត្រង់ទីបំផុតជុំវិញ ហៅថា ជើង, ប៉ែកខាងលើហៅថា ត្បូង រួមក្របួចចូលជាប់ជាមួយគ្នា, តពីត្បូងនោះ មានខ្សែធំមួយវែង, សម្រាប់ចាប់ឆ្មូលគ្រវែងទៅក្នុងទឹក ( ហៅថា បង់ ) គ្របក្រសោបយកមច្ឆជាតិ។ ឆ្មាបង់សំណាញ់ (ព. ប្រ.) ឆ្មាលោតគ្រវែងខ្លួន ( ដូចគេបង់សំណាញ់ ) ។ ព. ទ. បុ. សំណាញ់ចុះទឹក ( គង់បានត្រីខ្លះពុំខាន ) ធម្មតាកិច្ចការតែចាប់ធ្វើ គង់បានប្រយោជន៍ខ្លះពុំខាន។
ឧទាហរណ៍៖ បង់សំណាញ់, ត្រីសំណាញ់។
ឆ្មាបង់សំណាញ់ (ព. ប្រ.) ឆ្មាលោតគ្រវែងខ្លួន ( ដូចគេបង់សំណាញ់ ) ។ ព. ទ. បុ. សំណាញ់ចុះទឹក ( គង់បានត្រីខ្លះពុំខាន ) ធម្មតាកិច្ចការតែចាប់ធ្វើ គង់បានប្រយោជន៍ខ្លះពុំខាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖