សំខ្យានុគ្រោះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —អនុគ្រហ; បា. —អនុគ្គហ ) ពាក្យសម្រាប់និយាយផ្សំជាមួយនឹងសំខ្យាសព្ទ រៀងត្រង់ខាងចុងសំខ្យា ដែលប្រាប់ចំនួនឲ្យដឹងថាប៉ុណ្ណេះឬប៉ុណ្ណោះ ដូចពាក្យថា កណ្ឌ, ក្បាល, ខ្នង, ខ្សែ, នាក់, បន្ទះ, សន្លឹកជាដើម ។
ឧទាហរណ៍៖ សាស្ត្រា១កណ្ឌ ឬ សាស្ត្រា២ខ្សែ, សៀវភៅ៣ក្បាល, ផ្ទះ៤ខ្នង, មនុស្ស៦នាក់, ក្ដារ១០បន្ទះ, ស្លឹកឈើ២០សន្លឹក។ល។
ប៉ុន្តែមានពាក្យខ្លះខ្មែរយើងរាប់ចំនួនមិនបាច់មាន សំខ្យានុគ្រោះ ផ្សំផងក៏បាន, ដូចជា ផ្តិលគ្រប១, ចានបាយ២, កន្ថោរ១, កាំបិតចែត២, ជើងពាន៣ ។ ល ។ បើគត់គូ, រាប់ថា…មួយគូ, ពីរគូ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖