សំកោក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រឹងពង់បំប៉ោងឲ្យណែនឲ្យតឹងសាច់ដើម្បីនឹងទទួលរងការវាយឬដាល់តប់មិនឲ្យឈឺខ្លាំងពេក។
ឧទាហរណ៍៖ សំកោកឲ្យវាយ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ សម្រាប់ប្រើបៀមឬទំពាលេបឲ្យស្ពឹកសាច់ គេវាយឬដាល់តប់មិនឈឺ ។
ឧទាហរណ៍៖ ប្រទាលសំកោក ( ឭតែឈ្មោះមិនដែលបានឃើញ )។
ឈ្មោះអាគមមួយប្រភេទ សម្រាប់សូត្រសែកឲ្យស្ពឹកសាច់ ដូចប្រទាលសំកោកដែរ
ឧទាហរណ៍៖ របៀនសំកោក, ចេះសំកោក, ( ឮចាស់ទុំតំណាលប្រាប់ថា មានតែពីក្នុងបុរាណសម័យ ) ។
សំកោកសំកាំង អាគមសំកោកនិងសំកាំង ( ម. ព. សំកាំង ន. ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖