Posted on Leave a comment

តើពាក្យ «សំកាំង» មានន័យដូចម្ដេច ?


សំកាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់ទ្រឹងនឹងនៅមួយស្របក់ ឬធ្វើឲ្យគាំងនឹងនៅមួយស្របក់។
ឧទាហរណ៍៖ សំកាំងដៃ, ដំរីសំកាំងស្លឹកត្រចៀក, បក្សីសំកាំងស្លាប។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឈប់ទ្រឹងនឹងនៅមួយស្របក់, ឬដំណើរធ្វើឲ្យគាំងនឹងនៅមួយស្របក់ ។
ឧទាហរណ៍៖ ឈប់មួយសំកាំង, មួយសំកាំងដំរី។

                     ឈ្មោះអាគមមួយប្រភេទ សម្រាប់សូត្រសែកបំភាន់ស្មារតីបច្ចាមិត្រ ឲ្យស្រឡាំងកាំងគាំងទ្រឹងនឹងនៅមួយស្របក់ៗ ។
ឧទាហរណ៍៖ អាគមសំកាំង ។

                    ចេះសំកោកសំកាំង ចេះអាគមសំកោកនិងសំកាំង ( មានតែពីក្នុងសម័យបុរាណព្រេងនាយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply