Posted on Leave a comment

តើពាក្យ «សោះ» មានន័យដូចម្ដេច ?


សោះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអស់រសជាតិ, ដែលស្ងួតក្រៀម ក្រទាំងអស់រសជាតិ
ឧទាហរណ៍៖ សរសៃថ្នាំសោះអស់ជាតិខ្លាំង, ត្រីងៀតសោះ ។

                    ដែលនឿយខ្លាំងស្រាំងខ្លួន; ដែលអស់កម្លាំងល្វើយស្ងួតបំពង់ក ។
ឧទាហរណ៍៖ នឿយសោះខ្លួន, ខំប្រឹងដើរស្ទើរសោះខ្លួន ។

                    សោះកក្រោះ សោះក្រៀមក្រទាំង, ក្រៀមក្រោះឥតរសជាតិ, ផ្អោះឥតរសជាតិ ។
ឧទាហរណ៍៖ នំសោះកក្រោះ ព. ប្រ. ដែលរម៉ោករម៉ាំងឥតគួរសម : សម្ដីសោះកក្រោះ; និយាយសោះកក្រោះ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ឥតមានអ្វី, ទទេ; ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ បដិសេធ ថា
ឧទាហរណ៍៖ គ្មានសោះ, ទទេសោះ, មិនដឹងសោះ, មិនដែលសោះ, មិនបានសោះ; កុំឲ្យសោះ; ពុំដែលបានដឹងសោះ។ល។

                      សោះតែ កុំឲ្យតែ ។
ឧទាហរណ៍៖ ធ្វើការលំៗសោះតែគេថា ។

                      សោះទេ មិន…ទេ; ឯណោះទេ ។ សោះនឹង មិនបាច់នឹង, មិនព្រួយនឹង ។
ឧទាហរណ៍៖ បានគេមិនទៅរាល់គ្នាស្រួលហើយ ខ្ញុំសោះនឹងទៅ ( ឬសោះខ្ញុំនឹងទៅ ) ។

                       សោះសូន្យ ឬ សូន្យសោះ សូន្យទទេ ។ សោះឡើយ មិន…ឡើយ, ពុំ…ឡើយ ។

ឧទាហរណ៍៖ មិនដែលឃើញសោះឡើយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply